ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ បញ្ជាក់ពីការត្រៀមខ្លួន ធ្វើវេតូកញ្ចប់ថវិកា សហភាពអឺរ៉ុប

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានធ្វើការបញ្ជាក់ចំពោះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃសុក្រនេះថា ប្រទេសប៉ូឡូញបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើវេតូចំពោះកញ្ចប់ថវិកា សហភាពអឺរ៉ុបថ្មី ក្នុងជម្លោះជុំវិញកិច្ចប្រឹងប្រែងសហភាពអឺរ៉ុប ផ្សារភ្ជាប់ការបែងចែកមូលនិធិ ដើម្បីឲ្យគោរពក្រឹតក្រមច្បាប់។

ជម្លោះនេះ បានឃើញប្រទេសប៉ូឡូញ និងប្រទេសហុងគ្រី បដិសេធមូលនិធិសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ១,៨ពាន់ពាន់លានអឺរ៉ូ ដែលរួមបញ្ចូលទាំងប្រាក់រាប់រយពាន់លាន ដែលនឹងត្រូវចាយវាយឆាប់ ដើម្បីជួយទាញសហភាពអឺរ៉ុប ចេញពីវិបត្តិធ្លាក់ចុះទ្វេដង បង្កឡើងដោយរលកទីពីររបស់ជម្ងឺកូវីដ១៩។

លោក តាមសេចក្តីរាយការណ៍ បានសរសេរលើគេហទំព័រ ហ្វេសប៊ុករបស់លោកដូច្នេះថា “ខ្ញុំបានធ្វើការបញ្ជាក់ជាថ្មីនូវ ការត្រៀមខ្លួនរបស់យើង ដើម្បីធ្វើវេតូចំពោះកញ្ចប់ថវិកាថ្មី ប្រសិនបើយើងមិនរកឃើញ ដំណោះស្រាយមួយ ដែលល្អសម្រាប់សហភាពអឺរ៉ុបទាំងមូល គឺមិនមែនត្រឹមតែសម្រាប់សមាជិកខ្លះនោះទេ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top