Covid-19

កូរ៉េខាងជើងបិទក្រុងព្យុងយ៉ាង ទីក្រុងផ្សេងទៀត និងទីក្រុងមួយ ដែលជាប់ប្រទេសចិន ដើម្បីការពារការឆ្លងជំងឺកូវីដ១៩

ប៉េកាំង, សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងបានហាមឃាត់ ការចូលទៅក្នុងរដ្ឋធានីព្យុងយ៉ាង ដែលជាផ្នែកមួយនៃវិធានការ ដើម្បីការពារការរីករាលដាលឆ្លងវីរុស ខណៈពេលកំពុងបិទទីក្រុងនានា រួមទាំងទីក្រុងមួយ នៅតាមបណ្តោយព្រំដែន ជាមួយប្រទេសចិនផងដែរ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទរដ្ឋធានីនេះ ត្រូវបានជំរុញឱ្យធ្វើតាមការណែនាំ របស់មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ដែលបានបង្កើនកិច្ចខិតខំ ប្រឹងប្រែងដើម្បីកុំអោយវីរុសនេះ។

ប្រទេសកូរ៉េខាងជើងបានកាត់ផ្តាច់ ចរាចរណ៍ទៅនិងមកពីប្រទេសចិន និងប្រទេសរុស្ស៊ី ចាប់តាំងពីដើមឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ១៩ ដោះស្រាយផលប៉ះពាល់ ដល់ពាណិជ្ជកម្មរបស់ប្រទេសនេះ ជាមួយប្រទេសជិតខាងទាំងពីរ ។

ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានអះអាងថា វីរុសមិនលុកលុយដល់ប្រទេសទេ ប៉ុន្តែវាកាន់តែមានការ ភ័យខ្លាចចំពោះការរាតត្បាត ខណៈពេលមានការរំពឹងទុកថា ហានិភ័យនៃការឆ្លងនឹង កើនឡើងក្នុងរដូវរដូវរងា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top