ព័ត៌មានអន្តរជាតិ

ហ្វីលីពីន នឹងទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ពីក្រុមហ៊ុន AstraZeneca ចំនួន ២,៦លានដង

ម៉ានីល៖ មន្ត្រីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីន នឹងទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មានសក្តានុពលចំនួន ២,៦ លានដង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន AstraZeneca ក្រោមកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំបូង បង្អស់របស់ប្រទេសនេះ សម្រាប់វ៉ាក់សាំងប្រឆាំងវីរុស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Jose Concepcion ទីប្រឹក្សាផ្នែកជំនួញ របស់រដ្ឋាភិបាលតំណាងឱ្យវិស័យឯកជន បាននិយាយថា ការផ្គត់ផ្គង់នេះនឹងត្រូវបង់ ដោយវិស័យឯកជននឹងទទួល បានសម្រាប់ប្រជាជនហ្វីលីពីនជាង ១ លាននាក់ ខណៈវ៉ាក់សាំង របស់ក្រុមហ៊ុនផលិតថ្នាំអង់គ្លេស ត្រូវការចំនួន ២ ដូស។

ចំណែក លោក Carlito Galvez ជាមន្ដ្រីទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំង នឹងវីរុសវីរុស បាននិយាយថា អាជ្ញាធរកំពុងពិភាក្សាជាមួយ AstraZeneca នូវលទ្ធភាពដែលអាចកើត មានចំពោះវ៉ាក់សាំងចំនួន ១ លានដូសថែមទៀត។

ភាគីពាក់ព័ន្ធដែលបានព្រមព្រៀង កាលពីថ្ងៃសុក្រនឹងគ្របដណ្ដប់ប្រហែល ១ ភាគរយនៃប្រជាជនហ្វីលីពីន ១០៨ លាននាក់ ដែល ២ ភាគ ៣ នៃរដ្ឋាភិបាលសង្ឃឹមថានឹងបានចាក់ថ្នាំបង្ការ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top