ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស១៣លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១៣លាននាក់ហើយ គិតត្រឹមថ្ងៃសុក្រ ។

សកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក បានរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់១៣.០៤៧.២០២នាក់ និងមានអ្នកស្លាប់ សរុបកើនឡើងដល់២៦៤.៦២៤នាក់ គិតត្រឹមម៉ោង៤និង២៦នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២១និង២៦នាទីម៉ោងសកល ។

តិចសាស់ ត្រូវបានគេរាយការណ៍ថា ជារដ្ឋដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុត របស់សហរដ្ឋអាមរិក ដែលមានអ្នកឆ្លងជំងឺចំនួន១.២០៦.២៤៨នាក់ បន្ទាប់មក រដ្ឋកាលីហ្វ័រនីញ៉ា ដែលមានអ្នកឆ្លងជំងឺចំនួន១.១៧៩.៨៥៧នាក់ និងរដ្ឋផ្លរីដា មានអ្នកឆ្លងជំងឺចំនួន៩៧៩.០២០នាក់ ។ រដ្ឋ Illinois បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺចំនួន៧០៥.០៦៣នាក់ និងក្រុងញ៉ូវយ៉ក ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺចំនួន៦២៨.៣៧៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top