ព័ត៌មានអន្តរជាតិ

ឆេះអគារ១ កន្លែងនៅកាម៉េរូន បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១៣នាក់

YAOUNDE ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់ បានស្លាប់ កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានអគ្គីភ័យបានកើតឡើង នៅអគារស្នាក់នៅមួយកន្លែង ស្ថិតនៅតំបន់ Far North របស់ប្រទេសកាម៉េរូន ។

អគ្គីភ័យបានកើតឡើងនៅឯតំបន់ Guider នៅក្រុងដែលទាក់ទាញ Mayo Louti ដែលគេស្គាល់ថា Carrefour Sedecoton និងបានឆាបឆេះឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ។

សាក្សីបានឲ្យដឹងថា អ្នកស្លាប់ទាំងនោះរាប់ទាំង ស្ត្រី និងកុមារ ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្មេងប្រុសម្នាក់អាយុប្រហែល១០ឆ្នាំ នៅក្នុងអគារ ហើយបានរត់គេចចេញដោយមិនបង្កគ្រោះថ្នាក់ដល់រូបគេឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top