ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមទៀតជាង៥.៨០០នាក់ ខណៈហ្វីលីពីន កំពុងស្វែងរកកិច្ចព្រមព្រៀងទិញវ៉ាក់សាំង

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥.៨២៨នាក់ គិតត្រឹមថ្ងៃសុក្រ ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀងវ៉ាក់សាំង បានចុះហត្ថលេខា នៅក្នុងប្រទេសហ្វីលីពីន ។

ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់៥.៨២៨នាក់ ក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៥២២.៥៨១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន១៦៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់១៦.៥២១នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ពលរដ្ឋចំនួន៣.៨០៧នាក់បន្ថែមទៀត បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺសរុបកើនឡើងដល់៤៣៧.៤៥៦នាក់ ។

នាយកដ្ឋានសុខាភិបាលរបស់ហ្វីលីពីន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១.៦៣១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤២៥.៩១៨នាក់ ។

ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយដើម្បីទិញយកវ៉ាក់សាំងកូវីដ១៩ ចំនួន២,៦លានកម្រិតពីក្រុមហ៊ុនផលិតឳសថ AstraZeneca ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top