ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េជាង ៧០ ភាគរយ គាំទ្រតួនាទីរបស់ ក្រុងសេអ៊ូល ក្នុងនាមជាអ្នកសម្របសម្រួល ក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅក្នុងរដ្ឋបាលលោក បៃដិន

សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃសុក្រថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនយល់ស្របថា ទីក្រុងសេអ៊ូលគួរតែដើរតួជាអ្នកសម្របសម្រួល ដើម្បីជំរុញការចរចានុយក្លេអ៊ែរដែលជាប់គាំងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

យោងតាមការស្ទង់មតិកាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា លើមនុស្សពេញវ័យចំនួន ១០០០ នាក់ដោយក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមជាតិ ៧៣,៩ ភាគរយបានឲ្យដឹងថា កូរ៉េខាងត្បូងគួរតែធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន ចូលកាន់តំណែង។

ការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមពួកគេ ៣៥,៣ ភាគរយបានលើកឡើងថា ពួកគេគាំទ្រតួនាទីរបស់ក្រុងសេអ៊ូល ក្នុងនាមជាអ្នកសម្របសម្រួលខណៈដែល ៣៨,៦ ភាគរយបានឆ្លើយតបថា ពួកគេភាគច្រើនគាំទ្រចលនាបែបនេះ៕

To Top