ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី នឹងធ្វើការបោះឆ្នោត ក្រោយចប់ កូរ៉ូណា

បរទេស៖នៅថ្ងៃសៅរ៍នេះ ភ្លាមៗក្រោយការឈ្នះទទួលបានការគំាទ្រពីសភាសម្រាប់កញ្ចប់ថវិកានៃរដ្ឋបាលរបស់លោកនោះ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានមានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ី នឹងប្រារព្ធធ្វើការបោះឆ្នោតជាតិ នៅពេលដែលការរាតត្បាតឆ្លងមេរោគកូរ៉ូណា បានកន្លងផុតទៅ។

នៅក្នុងសុន្ទរកថាមួយ ថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំនៃបក្ស Bersatu របស់លោកនោះ លោក Muhyiddin បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមឆន្ទៈរបស់ព្រះ នៅពេលដែលជម្ងឺកូវីដ១៩កន្លងផុតទៅ យើងនឹងបា្ររព្ធធ្វើការបោះឆ្នោតជាតិ។ យើងនឹងធ្វើការប្រគល់អាណត្តិឲ្យប្រជាជន និងទុកវាឲ្យពួកគេធ្វើការជ្រើសរើស នូវរដ្ឋាផិបាលមួយណាដែលពួកគេចង់បាន”។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី កំពុងតែប្រឈមមុខនឹងរលក់ថ្មីនៃការឆ្លងរាតត្បាតពីមេរោគកូរ៉ូណា ដែលមានចំនួនករណីឆ្លងកើនឡើងដល់ទៅ៤ដង គិតចាប់តាំងពីខែកញ្ញាមក គឺមានចំនួនជាង៦០.០០០នាក់ រាប់ត្រឹមថ្ងៃសុក្រ៕ប្រែសម្រួល៖ប៉ាង កុង

To Top