ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែអ៊ីរ៉ង់ ត្រូវគេធ្វើឃាត

បរទេស៖អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ លោក Mohsen Fakhrizadeh ត្រូវបានគេធ្វើឃាតនៅជិតទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ចំណែកទីភ្នាក់ងារសារព័ត៌មាន Tasmin News Agency បាននិយាយថា លោក Mohsen Fakhrizadeh បានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមវាយប្រហារប្រដាប់ដោយអាវុធ បានប៉ះទង្គិចគ្នាជាមួយអង្គរក្សរបស់លោក នៅក្នុងស្រុក Absard ជិតទីក្រុង Damavand ចម្ងាយ៣៧ម៉ាយខាងកើតទីក្រុងតេអេរ៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “នៅថ្ងៃនេះ ពួកភេរវករ បានសម្លាប់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ដ៏លេចធ្លោរមួយរូប។ ភាពកំសាកជាមួយការបង្ហាញពីតួនាទីដ៏ច្បាស់របស់អ៊ីស្រាអែលនេះ បង្ហាញឲ្យឃើញនូវភាពក្តៅក្រហាយប្រកបដោយភាពអស់សង្ឃឹមរបស់ជនល្មើស។ អ៊ីរ៉ង់អំពាវនាវដល់សហគមន៍អន្តរជាតិ ហើយជាពិសេសនោះ គឺសហភាពអឺរ៉ុប ឲ្យបញ្ចប់ស្តង់ដារដ៍ដ៏គួរឲ្យអាម៉ាស់ទ្វេឡើងរបស់ពួកគេ និងថ្កោលទោសចំពោះទង្វើភេរវកម្មនេះ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top