ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស៖ លោកនឹងចុះចេញ ពីតំណែង ប្រសិនបើ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានអនុម័ត

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសបេឡារុស នៅពេលថ្មីៗនេះ បានរាយការណ៍ថា លោកប្រធានាធិបតី Alexander Lukashenko ទើបបានមានប្រសាសន៍ប្រាប់ថា លោកនឹងចុះចេញពីតំណែង បន្ទាប់ពីប្រទេសលោក អនុម័តនូវរដ្ឋធម្មនុញ្ញថ្មី។

លោកប្រធានាធិបតី បេឡារុសរូបនេះ ត្រូវបានគេដកស្រង់សម្តីលោក ដែលនិយាយដូច្នេះថា “ខ្ញុំនឹងមិនកំណត់រូបរាងរដ្ឋធម្មនុញ្ញ ឲ្យសមតាមតម្រូវការរបស់ខ្ញុំនោះទេ។ ខ្ញុំនឹងមិនមែនជាប្រធានាធិបតីទៀតទេ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មី ដាក់ប្រើជាធរមាន ហើយនេះជាមូលហេតុ ដែលធ្វើឲ្យមានភាពស្ងប់ស្ងៀមល្អ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា លោក Lukashenko ដែលពេលខ្លះត្រូវបាន គេពិពណ៌នាថា ជាជនផ្តាច់ចុងក្រោយ នៅអឺរ៉ុបនោះ បានអះអាងពីជ័យជំនះ ក្នុងការបោះឆ្នោតថ្ងៃទី០៩ ខែសីហា ដែលក្រុមអ្នកប្រឆាំងនិយាយថា មានការក្លែងបន្លំ។ នេះគឺជាអាណត្តិទី៦ របស់លោក ក្នុងនាមជាប្រធានាធិបតី នៃប្រទេសបេឡារុស ដែលមានន័យថា លោកបានដឹកនាំ ប្រទេសនេះ អស់រយៈពេល ២៦ឆ្នាំមកហើយ៕
ប្រែសម្រួល៖ប៉ាង កុង

To Top