ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចោទអ៊ីស្រាអែល ពីបទធ្វើឃាត អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរបស់អ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ ប្រទេសអ៊ីស្រាអែល ពីបទសម្លាប់កំពូលអ្នកវិទ្យាសាស្ត នុយក្លេអ៊ែក្នុងប្រទេស ដែលលោកខាងលិចជឿថា ជាស្ថាបត្យករ កម្មវិធីនុយក្លេអ៊ែ យោធាសម្ងាត់ របស់ទីក្រុងតេអេរ៉ង់ ។

នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ប្រជាជនរបស់យើង មានភាពវៃឆ្លាតខ្លាំងឡើង មិនធ្លាក់ចូលក្នុងអន្ទាក់ របស់របបហ្ស៊ីជីន (អ៊ីស្រាអែល) ហើយអ៊ីរ៉ង់ប្រាកដ ជានឹងធ្វើការឆ្លើយតបវិញ ចំពោះមរណភាព របស់អ្នកវិទ្យាសាស្ត្ររបស់យើង នៅក្នុងពេលដ៏សមស្រប”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា មេដឹកនាំបព្វជិត និងយោធារបស់ប្រទេសអ៊ីរ៉ង់ នៅពេលថ្មីៗនេះ បានគម្រាមធ្វើការសងសឹក ចំពោះការសម្លាប់លោក Mohsen Fakhrizadeh កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយហេតុការណ៍នេះ អាចនឹងបង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងក្លាឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា និងក្នុងទីផ្សេងទៀត៕
ប្រែសម្រួល៖ប៉ាង កុង

To Top