បរទេស៖ នាយករដ្ឋន្ត្រីអង់គ្លេស លោក Boris Johnson តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Taoiseach Micheal Martin នៅថ្ងៃល្ងាចថ្ងៃសុក្រ ស្តីពីការវិវត្តនានា ក្នុងកិច្ចចរចាជំនួញ រវាងអង់គ្លេស និងសហភាពអឺរ៉ុប ស្របពេលដែលការខ្វែងគំនិតគ្នា ជាមួយសហភាពអឺរ៉ុប នៅតែមានលើកិច្ចព្រមព្រៀង ជំនួញ Brexit។
ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលអង់គ្លេស បាននិយាយថា នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីររូបនោះ លោក Boris Johnson បានធ្វើការសង្កត់ធ្ងន់ លើការប្តេជ្ញារបស់លោក ក្នុងការសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀង ដែលគោរព ដល់អធិបតេយ្យភាព របស់ប្រទេស។
ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានធ្វើការអះអាង បញ្ជាក់ជាថ្មី នូវភាពចាំបាច់ប្រកាន់យក កិច្ចព្រមព្រៀងសន្តិភាព Good Friday ក្នុងឆ្នាំ១៩៩៨ ធ្វើជាអាទិភាព និងចៀងវាងការលំបាក តាមព្រំដែន លើកោះអៀរឡង់។ កិច្ចព្រមព្រៀង នោះ បានបញ្ចប់យ៉ាងមានប្រសិទ្ធភាព នូវអំពើហិង្សា រយៈពេល៣០ឆ្នាំ របស់អៀរឡង់ ភាគខាងជើង និងបានបង្កើតរដ្ឋធម្មនុញ្ញ សហប្រតិបត្តិការ ឆ្លងព្រំដែន នៅលើកោះអៀរឡើង៕ ប្រែសម្រួល៖ប៉ាង កុង