ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នា រវាងយោធា រដ្ឋាភិបាលយ៉េមិន និងក្រុមផ្តាច់ខ្លួន បណ្តាលឲ្យស្លាប់ អស់១៦នាក់

អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា មន្ត្រីសន្តិសុខមួយរុប បានប្រាប់ដល់ស៊ិនហួ ថា កងទ័ពរដ្ឋាភិបាលយ៉េមិន បានប៉ះទង្គិចគ្នាជាមួយ អង្គភាពយោធា នៃក្រុមប្រឹក្សាអន្តរ (STC) នៅខេត្តភាគខាងត្បូង Abyan កាលពីព្រឹកថ្ងៃសៅរ៍ ។

ប្រភពពីសន្តិសុខក្នុងស្រុក បានឲ្យដឹងដោយសុំ មិនបញ្ចេញឈ្មោះ បានលើកឡើងថា “ការប្រយុទ្ធគ្នា បានចាប់ផ្តើមរវាង កងកម្លាំងរដ្ឋាភិបាល និងអង្គភាពយោធារបស់ STC កាលពីយប់ និងបន្តរហូតដល់ពេលថ្ងៃ ស្របពេលដោះដូរអាវុធ នៅខេត្ត Abyan ” ។

គាត់និយាយថា ការប្រយុទ្ធគ្នាអស់ ជាច្រើនម៉ោង ដោយបានបណ្តាលឲ្យស្លាប់ សមាជិកយោធារបស់អង្គភាព STC ចំនួន១០នាក់ ក្នុងនោះរាប់ទាំងមន្រ្តីការិយាល័យ ជាន់ខ្ពស់ចំនួន០៤នាក់ផងដែរ ។

ទន្ទឹមនឹងនេះដែរ មន្ត្រីផ្សេងទៀត ដែលជាកងកម្លាំងរបស់រដ្ឋាភិបាល បានបញ្ជាក់ថា យោធារបស់ពួកគេចំនួន០៦នាក់ ត្រូវបានសម្លាប់ដោយការបាញ់ផ្លោង របស់ក្រុម STC នៅក្នុងខេត្ត Abya ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top