Covid-19

អង្គការសុខភាពពិភព លោកព្រមាន​ប្រទេសនានា ដែលមានការធ្លាក់ចុះ ករណីឆ្លង​ ជំងឺកូវីដ-១៩ ឲ្យបន្ដប្រុងប្រយ័ត្នខ្ពស់

ហ្សឺណែវ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសនានា​ ដែលមានការថយចុះ ចំនួនករណីឆ្លង នៃជំងឺកូវីដ-១៩ នៅតែត្រូវយកចិត្តទុកដាក់ខ្ពស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព៏ត៌មាន ចិនស៊ិនហួ។

លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេស នៃសុខភាពរបស់អង្គការ សុខភាពពិភពលោក បានលើកឡើងថា“ ទោះបីជាចំនួនករណី មានការថយចុះក៏ដោយ ក៏ប្រទេសទាំងអស់ចាំបាច់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកបានដឹងពីរឿងនេះ ពីមុនមក ប៉ុន្តែយើងពិតជាចាំបាច់ ត្រូវសង្កត់ធ្ងន់ម្តងទៀត”។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Van Kerkhove បានបន្ថែមថា “វាជាការប្រសើរណាស់ ដែលឃើញវិធានការណ៍ មានប្រសិទ្ធិភាព ហើយករណីឆ្លងមានការធ្លាក់ចុះ ប៉ុន្តែវាមិនមែនជាពេលវេលា ដែលត្រូវបញ្ឈប់នោះទេ។

ករណីឆ្លងជំងឺកូវីដ-១៩ ជាសកលគ្របដណ្តប់ លើផ្ទៃប្រទេសនានា បានកើនឡើងដល់ ៦១ លាននាក់ ជាមួយនឹងចំនួនអ្នកស្លាប់ ដល់ទៅ ១,៤ លាននាក់៕ ដោយ៖ ឈូក បូរ៉ា

To Top