ព័ត៌មានអន្តរជាតិ

អង់គ្លេសនិងសហភាពអ៊ឺរ៉ុប ចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ ក្រោយក្រុមអ្នកចរចាតេស្តវិជ្ជមាន កូវីដ១៩លើកមុន

បរទេស៖កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក David Frost ប្រធាននៃក្រុមចរចា Brexit របស់អង់គ្លេសបាននិយាយ ថាចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប EU នឹងចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មទល់មុខគ្នាសាជាថ្មីនៅទីក្រុងឡុងដ៍នៅថ្ងៃសៅរ៍នេះ។

លោក Frost បានសរសេរនៅលើបណ្តាញសង្គម Twitter ថាពួកយើងបានទន្ទឹងរង់ចាំស្វាគមន៍ លោក Michel Barnier ប្រធានក្រុមអ្នកចរចាសហភាព
អឺរ៉ុបលោក និងក្រុមរបស់លោកមកកាន់ ទីក្រុងឡុងដ៍ហើយនិងបន្តកិច្ចពិភាក្សាទល់មុខ។

រំលឹកដែរថាការអត្ថាធិប្បាយរបស់ លោកបានធ្វើឡើងនៅពេល ដែលចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបបានពន្យារពេលកិច្ចពិភាក្សា របស់ពួកគេនៅក្នុងទីក្រុង ប្រ៊ូសែលហើយក្រោយមក ទៀតបានចាប់ផ្តើម ជាបណ្តោះអាសន្នវិញ តាមរយៈវិដេអូខលបន្ទាប់ពីអ្នកចរចា EU ម្នាក់បានធ្វើតេស្តវិជ្ជមានកូវិដ១៩ កាលពីសប្តាហ៍មុន។

គួរឲ្យដឹងដែរថាការចរចាកំពុងស្ថិត ក្នុងដំណាក់កាលសំខាន់ នៅពេលដែលពេលវេលាត្រូវបានបញ្ចប់សម្រាប់ភាគីទាំងពីរ ធ្វើយ៉ាងណាដើម្បីទទួលបានកិច្ចព្រមព្រៀង មួយមុន ពេលដែល Brexit នឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top