ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា ធ្វើទស្សនកិច្ចកន្លែងផលិត ថ្នាំវ៉ាក់សាំងកូវីដ១៩ សំខាន់ៗ ស្របពេលករណី ឆ្លងកើនខ្លាំងឡើង

បរទេស៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ចទីតាំងអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំងឈានមុខគេនានាក្នុងប្រទេស នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពលដែលករណីឆ្លងមេរោគកូរ៉ូណា នៅតែបន្តកើនឡើងជាលំដាប់។

លោក ម៉ូ ឌី បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៣ និងបានធ្វើទស្សនកិច្ចទីតាំងក្រុមហ៊ុនផលិតឱសថ Zydus Cadila នៅក្នុងទីក្រុង Ahmedabad ស្ថិតនៅភាគខាងលិចប្រទេស ទីតាំងរោងចក្រផលិតឱសថ Bharat Biotech ក្នុងក្រុង Hyderabad ស្ថិតនៅភាគខាងត្បូងប្រទេស និងវិទ្យាស្ថាន Serum Institute ស្ថិតនៅក្នុងទីក្រុង Pune។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ប្រទេសឥណ្ឌា រហូតមកទល់ពេលបច្ចុប្បន្ននេះ បានកត់ត្រាករណីឆ្លងជម្ងឺកូវីដ១៩ចំនួន៩,៣៥លានករណី ជាលំដាប់ថ្នាក់លេខពីរបន្ទាប់ពីសហរដ្ឋអាមេរិក ហើយនៅថ្ងៃសៅរ៍ម្សិលមិញនេះ វាបានរាយការណ៍នូវករណីឆ្លងថ្មីចំនួន៤១,៣២២ករណី និងករណីស្លាប់ចំនួន៤៨៥៕

To Top