បរទេស៖ ការបំផ្ទុះគ្រាប់បែក បង្កប់ក្នុងរថយន្តមួយគ្រឿង នៅក្នុងខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់សមាជិក កម្លាំងសន្តិសុខតិចបំផុតចំនួន៣០នាក់ នៅថ្ងៃអាទិត្យនេះ ហើយចំនួនជនរងគ្រោះ អាចនឹងកើនឡើង ដោយសារតែអាំងតង់ស៊ីតេ និងទីតាំងផ្ទុះនោះ។
លោក Baz Mohammad Hemat ជានាយកមន្ទីរពេទ្យខេត្ត ក្នុងខេត្ត Ghazni នោះ បានមានប្រសាសន៍ប្រាប់ថា សាកសពចំនួន៣០នាក់ និងមនុស្សរងរបួសចំនួន២៤នាក់ ត្រូវបានគេដឹកបញ្ជូនចេញពីទីនោះ ហើយជនរង់គ្រោះទាំងអស់ សុទ្ធតែជាបុគ្គលិកកងកម្លាំងសន្តិសុខ។
ចំណែកមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក Tariq Arian បានធ្វើការបញ្ជាក់ថា មានការបំផ្ទុះគ្រាប់បែកបង្កប់ ក្នុងរថយន្តមួយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ស្តីពីទីតាំង ឬក៏ជនរង់គ្រោះដែលអាចមាននោះទេ ហើយនៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានក្រុមណាមួយ ចេញមុខអះអាង ទទួលខុសត្រូវនៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង