បរទេស៖ ស្ត្រីជនជាតិសឹង្ហបូរីម្នាក់ ដែលមានផ្ទៃពោះពេលដែល ឆ្លងវីរុសកូវីដកាលពីខែមីនា ត្រូវបានគេរាយការណ៍ថា បានផ្តល់កំណើតដល់ទារក ដែលមានអង្គបដិប្រាណ ប្រឆាំងនឹងជំងឺនេះ ដោយនេះ វាបានផ្តល់នូវតម្រុយថ្មីមួយថាតើ ការឆ្លងអាចផ្ទេរពីម្តាយទៅកូនបានដែរឬទេ។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្អែកតាមការផ្សាយរបស់កាសែត Straits Times កាលពីថ្ងៃអាទិត្យថា ទារកដែលបានកើតក្នុងខែនេះ មិនមានជំងឺកូវីដ១៩ ទេ ប៉ុន្តែមានអង្គបដិប្រាណប្រឆាំងនឹងវីរុស។
លោកស្រី Celine Ng-Chan បានប្រាប់កាសែតថា“ គ្រូពេទ្យរបស់ខ្ញុំសង្ស័យថា ខ្ញុំបានផ្ទេរអង្គបដិប្រាណការពារជំងឺកូវីដ១៩ របស់ខ្ញុំទៅគាត់អំឡុងពេលមានផ្ទៃពោះ” ។
សូមបញ្ជាក់ថា លោកស្រី Celine Ng-Chan បានធ្លាក់ខ្លួនឈឺដោយ មានរោគសញ្ញាស្រាល ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីចូលសម្រាកព្យាបាលរយៈពេល ២សប្តាហ៍កន្លះ ៕
ប្រែសម្រួលៈ ណៃ តុលា