ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពិចារណារឹតបន្តឹងគម្លាតសង្គមបន្ថែម ស្របពេលដែលជម្ងឺកូវីដ១៩ បន្តកើនឡើង

បរទេស៖អាជ្ញាធរកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ ពិចារណារឹតបន្តឹងបន្ថែមនូវគម្លាតទំនាក់ទំនងសង្គម នៅថ្ងៃអាទិត្យនេះ ដើម្បីកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចនានា ក្រោយសប្ដាហ៍មុនឃើញមានការឆ្លងរាលដាលយ៉ាងលឿនបំផុត គិតចាប់តាំងពីថ្ងៃដំបូងៗនៃការផ្ទុះឆ្លងជម្ងឺកូវីដ១៩។

ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី នឹងជួបជាមួយមន្ត្រីអាជ្ញាធរសុខាភិបាល នៅម៉ោង៣រសៀល ដើម្បីធ្វើការសម្រេចថា តើការទប់ស្កាត់មេរោគ ចាំបាច់ត្រូវធ្វើការរឹតបន្តឹងបន្ថែមទៀត ដើម្បីកាត់បន្ថយការឆ្លងរាតត្បាតដែរឬទេ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងមេរោគកូរ៉ូណាថ្មីចំនួន៤៥០ នៅថ្ងៃអាទិត្យនេះ ក្រោយមានការរាយការណ៍ថា មានករណីមេរោគកូរ៉ូណាជាង៥០០ករណី សម្រាប់រយៈពេល៣ថ្ងៃជាប់គ្នា នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ៕
ប្រែសម្រួល៖ប៉ាង កុង

To Top