បរទេស៖មន្ត្រីសហភាពអឺរ៉ុបនានា តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហភាពអឺរ៉ុប នឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នា ស្តីពីវិធីដ៏ល្អបំផុត ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាពអាត្លង់ទិក ក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាកចេញពីតំណែង។
ឯកអគ្គរដ្ឋទូតមកពី ប្រទេសសហភាពអឺរ៉ុប ចំនួន២៧ប្រទេស នឹងត្រូវធ្វើការពិចារណាចំណុកគោលនយោបាយ ដ៏ទូលាយចំនួន៥ ដែលធ្វើឲ្យឃើញឱកាសកាន់តែល្អប្រសើរឡើង សម្រាប់សហប្រតិបត្តិការជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ក្រោយការជាប់គាំងអស់រយៈពេល៤ឆ្នាំជាមួយលោក ត្រាំ។
ចំណុកទាំងនោះ គឺផ្តោតលើវិស័យសុខាភិបាល ដែលមានចំណុចគួរឲ្យកត់សម្គាល់នោះគឺ១ការប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺកូវីដ១៩ ការជំរុញបង្កើនការងើបឡើងវិញនៃសេដ្ឋកិច្ច ការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់សន្តិភាពនិងសន្តិសុខ និងការរក្សាគុណតម្លៃរួមនានា ដែលរួមបញ្ចូលទាំងជំនឿក្នុងច្បាប់ពហុភាគី៕ប្រែសម្រួល៖ប៉ាង កុង