ព័ត៌មានអន្តរជាតិ

កូវីដ១៩ ៖ បិទប្រទេស៤សប្តាហ៍ អង់គ្លេសមើលឃើញ ករណីឆ្លងធ្លាក់ ចុះដល់ទៅ៣០ភាគរយ

បរទេស ៖ នៅថ្ងៃចន្ទនេះយោង តាមការការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រអង់គ្លេស បានបង្ហាញថា ករណីឆ្លងកូវីដ១៩ បានធ្លាក់ចុះដល់ទៅ ៣០ភាគរយ
នៅក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងពេល នៃការបិទទ្វាប្រទេសជាលើកទី ២ ។

យោងតាមរបាយការណ៍បណ្តោះអាសន្ន ពីសំណាក់កម្មវិធីទទួលបន្ទុក កិច្ចការងារវាយតំលៃ ពេលវេលាពិតប្រាកដ នៃករណីឆ្លងក្នុងសហគមន៍ឬ REACTដែល
បានធ្វើតេស្តទៅលើមនុស្សជាង ១០៥ ០០០ នាក់បានបង្ហាញថា ការឆ្លងមេរោគកូវីដ១៩ កំពុងតែបន្តធ្លាក់ចុះ នៅទូទាំងប្រទេស។

គួរឲ្យដឹងទៀតដែរថា របាយការណ៍នេះរាប់បញ្ចូលទាំងលទ្ធផល ដែលបានមកពីការធ្វើតេស្តរកមេរោគដែលអាចឆ្លង តាមផ្ទះដែលបានធ្វើឡើង នៅចន្លោះថ្ងៃទី ១៣ និង
២៤ ខែវិច្ឆិកាហើយបង្ហាញថា ប្រជាជនប្រមាណជា ០,៩៦ភាគរយ នៃប្រជាជនអង់គ្លេស មានផ្ទុកវីរុសឬប្រហែល ១ ក្នុងចំណោម ១០០ នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top