បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ចៅក្រមនៃប្រទេសបារាំង បានសម្រេចសាលក្រម ដាក់ទោសមន្ត្រីប៉ូលីស ចំនួនបួននាក់ក្រោមការស៊ើបអង្កេតបទ
ឧក្រិដ្ឋជុំវិញការវាយដំ ទៅលើតន្រ្តីករ និងផលិតករស្បែកខ្មៅ នៅឯស្ទូឌីយោរបស់គាត់នៅទីក្រុងប៉ារីស កាលពីដើមខែនេះ ។
ប្រភពដដែលបានសរសេរទៀតដែរថា ខ្សែវីដេអូរបស់មន្រ្តីស្បែកស ដែលវាយប្រហារទៅលើផលិតករ ដែលមានឈ្មោះថាលោក Michel Zecler បានបែកធ្លាយតាំងតែពីកាលពីសប្តាហ៍
មុនហើយវាបានធ្វើឲ្យ មានកំហឹងយ៉ាងខ្លាំង និងរីករាលដាលពេញប្រទេសផង ។
អ្នកតំណាង របស់តុលាការបានថ្លែង ប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំង នៅថ្ងៃចន្ទនេះដែរថាជនសង្ស័យទាំង ៤ នាក់កំពុងប្រឈមមុខ នឹងការចោទប្រកាន់ពីបទអំពើហឹង្សា
ដោយចេតនាក្នុង នាមជាអ្នកកាន់អំណាច ៕
ប្រែសម្រួល៖ស៊ុនលី