ព័ត៌មានអន្តរជាតិ

ណាតូ គ្រោងធ្វើជំនួបកំពូលឆ្នាំ២០២១ ជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិក

បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បាននិយាយប្រាប់ សន្និសីទកាសែតមួយថា ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានអញ្ជើញ ឲ្យចូលរួមជំនួបកំពូលមួយ នៅក្នុងឆ្នាំ២០២១។

តាមការចេញផ្សាយរបស់កាសែត UPI លោក Jens Stoltenberg បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំកំពុងតែទន្ទឹងរង់ចាំ ធ្វើកិច្ចស្វាគមន៍ ចំពោះប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក បៃដិន នៅក្នុងឆ្នាំក្រោយ ដែលមកចូលរួមជំនួបកំពូលនៅទីនេះ ក្នុងទីក្រុងព្រួចសែល ព្រោះតែនោះ គឺជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ប្រមុខរដ្ឋ និងរដ្ឋាភិបាលទាំងអស់ របស់សម្ព័ន្ធមិត្ត មកជួបអង្គុយនិយាយគ្នា”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅមុនពេលធ្វើការប្រកាស ស្តីពីការអញ្ជើញនោះ លោកអគ្គលេខាធិការណាតូ បានរំឭកថា លោកនិងលោក បៃដិន បានស្គាល់គ្នា អស់រយៈពេលជាយូរមកហើយ ហើយប្រវត្តិជាអនុប្រធានាធិបតី និងជាអតីតប្រធានគណៈកម្មាធិការ ចំណងមិត្តភាពបរទេស ផ្តល់ឲ្យលោកនូវបទពិសោធន៍ជាច្រើន នៅពេលដែលនិយាយ ដល់រឿងបញ្ហាសន្តិសុខទូទៅ និងជាពិសេសគឺណាតូ៕ ប្រែសម្រួល៖ប៉ាង កុង

To Top