ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ឥណ្ឌូនេស៊ី ថ្កោលទោសទៅលើអំពើ វាយប្រហារ ដោយក្រុមភេរវករ នៅខេត្តភាគខាងកើត

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅថ្ងៃចន្ទនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្កោលទោសទៅលើអំពើភេវកម្មដែលបានវាយប្រហារមកលើភូមិដាច់ស្រយាលមួយនៅ Central Sulawesi ស្ថិតនៅភាគខាងកើតប្រទេស បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត០៤នាក់ ។

គាត់បានថ្លែងនៅក្នុងវីដេអូ ដែលបានបង្ហោះតាមបណ្តាញ YouTube ដោយខុទ្ទកាល័យរបស់ប្រធានាធិបតី កាលពីរសៀលថ្ងៃចន្ទនេះថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងទៅលើក្រុមអមនុស្ស និងសកម្មភាពដែលមិនមែនជាជនស៊ីវិល ដែលបណ្តាលឲ្យប្អូនប្រុស០៤នាក់បាត់បង់ជីវិត នៅក្នុងអំពើហិង្សាដែលបានកើតឡើងនៅក្នុងស្រុក Sigi ខេត្ត Central Sulawesi ” ។

ក្រុមអាជ្ញាធរ ជឿជាក់ថា សមាជិកនៃក្រុមម៉ូចាហីឌីន ឥណ្ឌូនេស៊ី ទីម៉ួ (MIT) ដែលជាក្រុមភេរវករមួយ ដែលគាំទ្រក្រុម Lembantongoa ត្រូវបានក្រុមភេរវករ បានសម្លាប់សមាជិកចំនួន០៤នាក់ដែលជាក្រុមគ្រួសារគ្រីស្ទៀន នៅភូមិ Lembantongoa នៅក្នុងស្រុក Sigi កាលពីថ្ងៃសុក្រ ។

លោកប្រធានាធិបតីបានថ្លែងថា “នេះជាសកម្មភាពដ៏ព្រៃផ្សៃបំផុត ដែលមានបំណងបង្កហេតុ និងជាភេរវករ នៅក្នុងចំណោមសង្គម ។ ក្រុមនេះចង់កម្ទេចការបង្រួបបង្រួម និងធ្វើឲ្យប៉ះពាល់ដល់សុខដុមនៅក្នុងចំណោមពលរដ្ឋរបស់ប្រទេសផងដែរ ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top