សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទូរទស្សន៍ al-Masirah TV ដំណើរការដោយក្រុមហួធី (Houthi) បានរាយការណ៍ឲ្យដឹងថា ក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយ៉េមែន បាននិយាយថា ពួកគេបានបាញ់គ្រាប់ផ្លោងឆ្ពោះទៅមុខ សំដៅទៅជំរុំហ្វឹកហ្វឺនយោធា របស់រដ្ឋាភិបាល នៅក្នុងខេត្ត Marib កាលពីល្ងាចថ្ងៃអាទិត្យ ។
លោក Yahya Sarea អ្នកនាំពាក្យយោធា ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ខាងលើ ដែលបានលើកឡើងថា “គ្រាប់រ៉ុក្កែត បានដាក់គោលដៅ ប្រតិបត្តិការមកលើនៅជំរុំ Tadawin ស្ថិតនៅភាគខាងជើងខេត្ត Marib ដោយបានសម្លាប់ទាហានអស់ចំនួន ៨នាក់ និង ៧នាក់ផ្សេងទៀតបានរងរបួស” ។
មិនទាន់មានការបញ្ជាក់ណាមួយ នៅឡើយទេពីរដ្ឋាភិបាល ដែលត្រួតពិនិត្យទៅលើតំបន់អ្នកដែលប្រេង នៅក្នុងប្រទេសនេះ ចម្ងាយប្រមាណ ១៧៣គីឡូម៉ែត្រ នៅភាគខាងកើត នៃរដ្ឋាធានី Sanaa ដែលគ្រប់គ្រងដោយក្រុមហួធី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា