ព័ត៌មានអន្តរជាតិ

ជប៉ុន បាញ់ផ្កាយរណបបញ្ជូនទិន្នន័យ ដើម្បីធ្វើឲ្យប្រសើរឡើងនូវ ការឆ្លើយតបគ្រោះមហន្តរាយ

តូក្យូ៖ ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យបានបាញ់រ៉ុក្កែតមួយ ដែលផ្ទុកផ្កាយរណបចំនួន ២ ក្នុងនោះមានមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដើម្បីបញ្ជូនទិន្នន័យ ដែលប្រមូលបានដោយ ផ្កាយរណបឈ្លបយកការណ៍ ដែលកំពុងមាននៅក្នុងគន្លងគោចរ ដែលធ្វើឱ្យការទំនាក់ទំនងកាន់តែលឿន និងលឿនជាងមុននៅពេលឆ្លើយតប នឹងគ្រោះមហន្តរាយធម្មជាតិ។

រ៉ុក្កែត H2A ប្រតិបត្តិការដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd និងទីភ្នាក់ងាររុករកអវកាសជប៉ុន ត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុននៅម៉ោង ៤ និង ២៥ នាទី។

ផ្កាយរណបដែលជាផ្កាយរណប បញ្ជូនទិន្នន័យរបស់រដ្ឋាភិបាល និងផ្កាយរណបបញ្ជូនទិន្នន័យអុបទិករបស់ JAXA បានចូលក្នុងគន្លង ដែលបានគ្រោងទុករបស់ពួកគេ នៅប្រហែល ៣០ នាទីក្រោយមក។

ផ្កាយរណបទាំងពីរស្ថិតនៅក្នុង អង្គភាពតែមួយហើយនឹងចែករំលែកនូវ សមាសធាតុសំខាន់ៗដូចជាប្រភពថាមពល និងប្រព័ន្ធបញ្ជាជាដើម ៕

ដោយ ឈូក បូរ៉ា

To Top