Covid-19

នាយករដ្ឋមន្ត្រី ក្រូអាត តេស្តវិជ្ជមានកូវីដ១៩

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាលោក Andrej Plenkovic នាយករដ្ឋមន្ត្រី នៃប្រទេសក្រូអាត ត្រូវបានគេ ពិនិត្យរកឃើញថា មានវិជ្ជមាននៃកូវីដ១៩ ។

យោងតាមការប្រកាស របស់រដ្ឋាភិបាល កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ បានឲ្យដឹងទៀតដែរថា លោកនាយករដ្ឋមន្ត្រី ត្រូវបានធ្វើតេស្តឃើញ វិជ្ជមានកូវីដ១៩ក្នុង អំឡុងពេល ដែលលោកកំពុងបន្ត ធ្វើចត្តាឡីស័ក បានរយៈពេល១០ថ្ងៃ ទៅហើយ ខណៈដែលភរិយារបស់លោក បានតេស្តឃើញ វិជ្ចមានដូចគ្នា តាំងតែពីថ្ងៃសៅរ៍។

សេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា បច្ចុប្បន្នគាត់មានសុខភាពល្អ ហើយលោកនាយករដ្ឋមន្រ្តី នៅតែបន្តអនុវត្តសកម្មភាព និងទំនួលខុសត្រូវ របស់គាត់ ពីផ្ទះហើយនឹងធ្វើតាមការណែនាំ ទាំងអស់ របស់វេជ្ជបណ្ឌិត និងអ្នកជំនាញរោគរាតត្បាត៕

ប្រែសម្រួល៖ស៊ុនលី

To Top