ព័ត៌មានអន្តរជាតិ

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅថៃ គ្រោងប្រមូលផ្តុំនៅផ្លូវ Lat Phrao ក្រុងបាងកក ស្តាប់សេចក្តីសម្រេចរបស់តុលាការ រឿងលោកប្រាយុទ្ធ ស្នាក់នៅបន្ទាយយោធា

ថៃ៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលមួយផ្សេងទៀត ត្រូវបានគេគ្រោងធ្វើនៅចំណុចប្រសព្វ Lat Phrao ក្នុងសង្កាត់ Chatuchak ក្នុងទីក្រុងបាងកកនៅថ្ងៃពុធ នៅពេលដែលតុលាការធម្មនុញ្ញ នឹងចេញសេចក្តីសម្រេចលើភាព ស្របច្បាប់របស់នាយករដ្ឋមន្រ្តី គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដែលរស់នៅក្នុងផ្ទះ នៅបន្ទាយកងទ័ព។ សេចក្តីសម្រេចប្រឆាំងរូបលោក នឹងបញ្ចប់នូវភាពជា អ្នកដឹកនាំរបស់ប្រទេស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ទំព័រហ្វេសប៊ុករបស់រណសិរ្សរណសិរ្ស Thammasat and Demonstration កាលពីថ្ងៃអង្គារបានអញ្ជើញអ្នកគាំទ្រឱ្យមកជួបជុំគ្នានៅផ្លូវបំបែក Lat Phrao នៅម៉ោង ៤ រសៀលថ្ងៃពុធ។ បាតុករបានប្រមូលផ្តុំនៅផ្លូវប្រសព្វដូចគ្នា កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ការប្រមូលផ្ដុំគ្នាដាច់ដោយឡែកមួយ ត្រូវបានគេគ្រោងធ្វើនៅខាងក្រៅ តុលាការនៅលើផ្លូវ Chaeng Wattana ប៉ុន្តែត្រូវបានបញ្ឈប់នៅល្ងាចថ្ងៃអង្គារបន្ទាប់ពី សេចក្តីថ្លែងការណ៍របស់តុលាការថា ក្រុមបាតុករនឹងត្រូវបានរារាំងពីបរិវេណនោះ។ តុលាការស្ថិតនៅក្នុងបរិវេណរដ្ឋាភិបាល។

សូមជម្រាបថា នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញរបស់ថៃ នឹងចេញសេចក្តីសំរេចរបស់ខ្លួនស្តីពី ភាពស្របច្បាប់របស់លោកប្រាយុទ្ធ ចាន់អូចា ក្នុងការបន្តការស្នាក់នៅក្នុងបន្ទាយកងទ័ព ចាប់តាំងពីការចូលនិវត្តន៍ពីយោធា៕

ប្រែសម្រួលៈ ណៃ តុលា

To Top