ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង កើនឡើងលឿនជាងការប៉ាន់ស្មាន ដែលមានចំនួន ២,១ ភាគរយក្នុងត្រីមាសទី៣

សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងក្នុងល្បឿនលឿន ជាងការប៉ាន់ស្មានក្នុងត្រីមាសទី៣ ដោយសារការស្ទុះងើបឡើងវិញ តិចតួចនៃការនាំចេញ ចំពេលមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបានកើនឡើង ២,១ ភាគរយនៅក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា ពីត្រីមាសមុន នេះបើយោងតាមទិន្នន័យពីធនាគារកូរ៉េ (BOK) ។

ទិន្នន័យបានបង្ហាញថា ការអានបង្ហាញពីការកើនឡើង បន្តិចបន្តួចពីការប៉ាន់ស្មានមុន ១,៩ ភាគរយនៃការពង្រីកនៅត្រីមាស ដែលបានប៉ាន់ស្មានក្នុងខែតុលា និងប្រៀបធៀបជាមួយការធ្លាក់ចុះ ៣,២ ភាគរយនៅក្នុងត្រីមាសទី ២៕

ដោយ ឈូក បូរ៉ា

To Top