វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានលើកឡើងថា សហរដ្ឋអាមេរិក មិនស្នើសុំឱ្យសម្ព័ន្ធមិត្ត របស់ខ្លួនរួមទាំងកូរ៉េខាងត្បូង និងជប៉ុន កាត់ផ្តាច់ចំណងមិត្តភាពរបស់ពួកគេ ជាមួយប្រទេសចិននោះទេ ប៉ុន្តែត្រូវបញ្ចេញអាកប្បកិរិយា អាក្រក់របស់ក្រុងប៉េកាំង។
លោក Marc Knapper ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ និងជប៉ុន ក៏បានលើកឡើងថាប្រទេសរបស់ លោកយល់ពីសម្ព័ន្ធមិត្តអាស៊ីទាំងពីរ របស់ខ្លួនមានទំនាក់ទំនងពិសេសជាមួយចិន។
លោក Knapper បានឲ្យនៅក្នុងសិក្ខាសាលានិម្មិត ដែលរៀបចំដោយក្រុមប្រឹក្សា កិច្ចការសកល Los Angeles ថា “ជាដំបូងយើងទទួលស្គាល់ទាំងជប៉ុន និងកូរ៉េខាងត្បូង មានទំនាក់ទំនងស្មុគស្មាញ និងគ្មានការចាប់អារម្មណ៍ខ្លាំងជាមួយ សាធារណរដ្ឋប្រជាមានិតចិន ទំនាក់ទំនងពាណិជ្ជកម្មយ៉ាងខ្លាំង (និង) ទំនាក់ទំនងផ្សេងទៀត។ ដូច្នេះប្រាកដណាស់ខ្ញុំគិតថា យើងមិនស្នើសុំឱ្យមានចិន ឬដើម្បីកាត់ផ្តាច់ពួកគេនោះទេ” ៕
ដោយ ឈូក បូរ៉ា