BBC៖ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ នៅលើពិភពលោក ក្នុងការអនុម័តឱ្យចាក់វ៉ាក់សាំង ការពារមេរោគកូវីដ១៩ ឈ្មោះ Pfizer របស់ក្រុមហ៊ុនឱសថ BioNTech សម្រាប់ការប្រើប្រាស់ជាទូទៅ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា និយតករអង់គ្លេសហៅកាត់ថា MHRA និយាយថា ការចាក់ថ្នាំដែលផ្តល់ការការពាររហូតដល់ ៩៥% ប្រឆាំងនឹងជំងឺ Covid-19 មានសុវត្ថិភាពសម្រាប់ការចេញ។ ការចាក់ថ្នាំបង្ការរោគអាច ចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សម្រាប់មនុស្សនៅក្នុងក្រុមអាទិភាពខ្ពស់។
ចក្រភពអង់គ្លេសបានបញ្ជាទិញចំនួន ៤០លានដូសរួចហើយ ដែលនេះគឺគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងដល់មនុស្ស ២០ លាននាក់ ដោយម្នាក់ទទួលបានការចាក់២ដង។
ថ្នាំប្រហែល ១០លានដូស គួរតែមានក្នុងពេលឆាប់ៗនេះ ដោយកំរិតដូសដំបូងនឹងមក ដល់ចក្រភពអង់គ្លេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
វាគឺជាវ៉ាក់សាំងលឿនបំផុតដែលមិនធ្លាប់មានពីគំនិតទៅជាការពិត ដោយចំណាយពេលតែ ១០ ខែប៉ុណ្ណោះ ដើម្បីធ្វើតាមជំហានអភិវឌ្ឍន៍ដូចគ្នា ដែលជាធម្មតាមានរយៈពេលមួយទសវត្សរ៍។
អ្នកជំនាញនិយាយថា ទោះបីជាការចាក់វ៉ាក់សាំងអាចចាប់ផ្តើមក៏ដោយ ក៏មនុស្ស នៅតែត្រូវការការប្រុងប្រយ័ត្ននិង អនុវត្តតាមច្បាប់នៃជំងឺឆ្លងដើម្បីបញ្ឈប់ការរាលដាល។ នោះមានន័យថា ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងការពាក់របាំងមុខហើយការធ្វើតេស្តរកមេរោគ ដែលអាចមានវីរុស ហើយសុំឱ្យពួកគេញែកដាច់ពីគ្នា នៅតែរក្សាដដែល៕
ប្រែសម្រួលៈ ណៃ តុលា