បរទេស៖ លោកចូបៃដិ នដែលត្រូវបានប្រកាស ជាប្រធានាធិបតីជាប់ឆ្នោត ដោយប្រព័ន្ធផ្សព្វផ្សាយនោះ បានប្រាប់កាសែត The New York Times ថា លោកមិនមានផែនការដកពន្ធ ២៥ ភាគរយលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារដែលកំណត់ដោយរដ្ឋបាលរបស់លោកដូណាល់ត្រាំ ភ្លាមៗនោះទេ បន្ទាប់ពីចូលសេតវិមាន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក បៃដិន បានកត់សម្គាល់ថា លោកចង់ធ្វើការពិនិត្យឡើងវិញ ឱ្យបានពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ ជាមួយប្រទេសចិននិងពិគ្រោះយោបល់ ជាមួយសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិកនៅអាស៊ី និងអឺរ៉ុប ដើម្បីអភិវឌ្ឍ “យុទ្ធសាស្ត្ររួម” ។
យោងតាមអ្នកនយោបាយ រដ្ឋបាលរបស់លោកនឹង អនុវត្តតាមគោលនយោបាយពាណិជ្ជកម្មដែលនឹងនាំទៅរកការរីកចម្រើនក្នុងការដោះស្រាយ“ ការរំលោភបំពានរបស់ចិន” ដូចជា ការលួចកម្មសិទ្ធិបញ្ញា ការលក់បង្ខូចតម្លៃទំនិញ ការឧបត្ថម្ភធនខុសច្បាប់ដល់សាជីវកម្ម និងការ បង្ខំឲ្យផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក ទៅសមភាគីចិនរបស់ពួកគេ៕ប្រែសម្រួលៈ ណៃ តុលា