ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ត្រូវការសម្រេចចិត្ដ ឲ្យបានលឿន ពីវិធានការដោះស្រាយ ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ អតីតអ្នកការទូតសហរដ្ឋអាមេរិក បានលើកឡើងថា រដ្ឋបាលសហរដ្ឋអាមេរិក ដែលចូលមកកាន់តំណែង នៅខែមករា ខាងមុននឹងត្រូវធ្វើការ សម្រេចចិត្តយ៉ាងឆាប់រហ័ស អំពីរបៀបដែលខ្លួន នឹងដោះស្រាយ ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីមានឱកាសល្អ ក្នុងការចូលរួម។

លោក Kurt Campbell អតីតជំនួយការក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏បានទទូចដល់រដ្ឋបាលថ្មី ក្រោមការដឹកនាំរបស់លោក ចូ បៃដិន នឹងត្រូវបញ្ជូនសញ្ញាដំបូង ទៅកូរ៉េខាងជើង ។

លោកបានប្រាប់សិក្ខាសាលាមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអាត្លង់ទិចថា “ តែងតែមានតំបន់ ដែលមិនអាចទាយទុកជាមុនបាន ហើយជាទូទៅនិយាយ នៅកំពូលនៃបញ្ជីគុណសម្បត្តិ និងលក្ខណៈដែលមិនអាចទាយទុកជាមុន បានរបស់អាស៊ី គឺប្រទេសកូរ៉េខាងជើង”៕

ដោយ ឈូក បូរ៉ា

To Top