បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអង្គារ នេះបានឲ្យដឹងថាដើមឈើដែលមាននៅតាមទីក្រុងនានារបស់ សហរដ្ឋអាមេរិកត្រូវបាន បាត់បង់ដល់ទៅ៣៦លានដើមក្នុងមួយឆ្នាំ។
តួលេខដែលជាការ ស្រាវជ្រាវរបស់រដ្ឋបាល ទទួលបន្ទុកកិច្ចការងរព្រៃឈើ អាមេរិកកាលពីឆ្នាំទៅហើយដោយបញ្ជាក់ថា នេះទំហំនេះគឺជាចំនួន ដើមឈើដែលបានបាត់បង់ជាមធ្យមក្នុងរយៈពេល៥ឆ្នាំ កន្លងមកប៉ុន្តែទោះបីជាយ៉ាងណាក្តីទំហំ នេះមានការធ្លាក ចុះ១ភាគរយធៀបទៅ នឹងចន្លោះឆ្នាំ២០០៩ទៅដល់ឆ្នាំ២០១៤។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាល ទទួលបន្ទុកកិច្ចការងារព្រៃឈើលោក David Nowak បាននិយាយថាប្រសិនបើស្ថានភាពនេះ នៅតែបន្តដដែលបែបនេះនោះវានឹងធ្វើឲ្យទីក្រុងទាំងនោះចាប់ផ្តើមមានអាកាស ធាតុក្តៅជាងរដូវកាលការ បំពុលអាកាសកាន់ច្រើន
និងជាទូទៅគឺមិនល្អឡើយសម្រាប់ជីវិត រស់នៅរបស់ពលរដ្ឋ៕ ប្រែសម្រួល៖ស៊ុនលី