ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវចិន ជាច្រើនធ្វើដំណើរចាកចេញ ពីសហរដ្ឋអាមេរិក

បរទេស៖មន្ត្រីសន្តិសុខជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយប្រាប់នៅថ្ងៃពុធសប្ដាហ៍នេះថា អ្នកស្រាវជ្រាវចិនជាង១.០០០នាក់ បានធ្វើដំណើរចាកចេញពីសហរដ្ឋអាមេរិក ស្របពេលមានប្រតិបត្តិការបង្ក្រាបរបស់សហរដ្ឋអាមេរិក លើការលួចបច្ចេកវិទ្យារបស់ខ្លួន និងបានបន្ថែមថា ភ្នាក់ងារចិនបាននិងកំពុងតែផ្តោតគោលដៅ រួចហើយ លើរដ្ឋបាលអនាគតរបស់លោក បៃដិន។

លោក John Demers ជាប្រធានអង្គភាពសន្តិសុខជាតិរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយប្រាប់កិច្ចពិភាក្សាគ្នាមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានថា អ្នកស្រាវជ្រាវបានចាកចេញពីអាមេរិក ស្របពេលដែលក្រសួងបានដំណើរការក្តីព្រហ្មទណ្ឌជាច្រើន ប្រឆាំងប្រតិបត្តិការីចិន ពីបទធ្វើចារកម្មស្តីពីឧស្សាហកម្មនិងបច្ចេកវិទ្យា។

ចំណែកលោក William Evanina ជាប្រធានសាខាប្រឆំាងអំពើចារកម្មនៃការិយាល័យនាយកចារកម្មជាតិអាមេរិក បាននិយាយប្រាប់កិច្ចពិភាក្សានោះផងដែរថា ភ្នាក់ងារចិន បាននិងកំពុងតែធ្វើការផ្តោតគោលដៅលើបុគ្គលិករដ្ឋបាល អនាគតរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ក៏ដូចជាមិនដែលនៅជិតក្រុមការងារ របស់លោក បៃដិន៕ប្រែសម្រួល៖ប៉ាង កុង

To Top