ឡុងដ៌៖ ប្រទេសអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនឱសថយក្ស របស់សហរដ្ឋអាមេរិកឈ្មោះ Pfizer Inc និងដៃគូអាឡឺម៉ង់ BioNTech SE ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា“ រដ្ឋាភិបាលបានទទួលយកអនុសាសន៍ ពីទីភ្នាក់ងារឯកទេសថ្នាំ និងថែទាំសុខភាពឯករាជ្យ (MHRA) ក្នុងការអនុម័តលើវ៉ាក់សាំង ការពារសុខភាពរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់ ការពារជំងឺឆ្លងកូវីដ-១៩”។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា រដ្ឋាភិបាលរបស់លោកនឹង ចាប់ផ្តើមចាក់វ៉ាក់សាំងធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។
លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា សេវាកម្មសុខភាពជាតិ បាននិងកំពុងរៀបចំ សម្រាប់កម្មវិធីធំបំផុតនៃ ការចាក់ថ្នាំបង្ការរោគដ៏ធំមួយ នៅក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស ហើយនោះនឹងចាប់ផ្តើម នៅសប្តាហ៍ក្រោយ ៕
ដោយ ឈូក បូរ៉ា