ព័ត៌មានអន្តរជាតិ

អូស្ត្រាលី អនុម័តអំណាចធ្វើវេតូថ្មី លើកិច្ចព្រមព្រៀងបរទេស ស្របពេលមានជម្លោះជាមួយចិន

បរទេស៖ រដ្ឋសភារបស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់ ដែលអំណាចឲ្យរដ្ឋាភិបាលសហព័ន្ធធ្វើវេតូ ចំពោះកិច្ចព្រមព្រៀងណាមួយ ដែលធ្វើឡើងជាមួយរដ្ឋបរទេស ហើយការអនុម័តច្បាប់បែបនេះ ទំនងជានឹងធ្វើឲ្យប្រទេសចិនខឹង និងបង្កើនកម្តៅជម្លោះការទូតកាន់តែខ្លាំង រវាងប្រទេសទាំងពីរ។

ច្បាប់ថ្មីនេះ តាមសេចក្តីរាយការណ៍ អនុញ្ញាតឲ្យប្រជាជាតិខំមិនវែល ធ្វើការរារាំងកិច្ចព្រមព្រៀងណាមួយ រវាងរដ្ឋអូស្ត្រាលី ក្រុមប្រឹក្សាឬក៏ស្ថាប័ននានា និងរដ្ឋាភិបាលបរទេស ដូចជាកិច្ចព្រមព្រៀងឆ្នាំ២០១៨ រវាងរដ្ឋវីកតូរា និងប្រទេសចិនជាដើម។

នៅក្នុងទីក្រុងកង់បេរ៉ា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “គោលនយោបាយ និងផែនការរបស់ប្រទេសអូស្ត្រាលី ជាក្រឹតក្រមដែលយើងបង្កើតឡើង សម្រាប់ប្រទេសរបស់យើង គឺបង្កើតឡើងនៅទីនេះ ក្នុងប្រទេសអូស្ត្រាលី យោងទៅតាមតម្រូវការចាំបាច់របស់យើង និងផលប្រយោជន៍របស់យើង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top