អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមសមាជិកកងសន្តិសុខ ចំនួន០៣នាក់ ត្រូវបានសម្លាប់ និងជនស៊ីវិល១៤នាក់ផ្សេងទៀត បានរងរបួស នៅក្នុងពេលមានការបំផ្ទុះគ្រាប់បែកមួយ នៅដងផ្លូវចរាចរណ៍សំខាន់មួយ នៅក្នុងបរិវេណក្រុង Gardez រដ្ឋធានីនៃខេត្ត Paktia ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍នេះ ។
លោក Hayyat Nezami អ្នកនាំពាក្យរបស់ប៉ូលិស បានប្រាប់ដល់ស៊ិនហួ ថា វាគឺជាការបំផ្ទុះគ្រាប់បែក លើរថយន្តមួយគ្រឿង ដែលបានកើតឡើង នៅម៉ោង៦.៣០នាទីល្ងាច ម៉ោងក្នុងស្រុក នៅពេលដែលចូលរួម ការពារក្រុមបេសកជន នៅអាហ្វហ្គានីស្ថាន ដែលបានឆ្លងកាត់នៅក្នុងតំបន់នោះ ។
គាត់បានលើកឡើងថា “ព័ត៌មានបឋម បានរកឃើញថា បានបំផ្ទុះលើរថយន្ត ដែលត្រូវបានគ្រវែង មកលើប៉ុស្តិ៍ត្រួតពិនិត្យ ហើយកងសន្តិសុខ ដែលកំពុងធ្វើការស្វែងរកអ្នក ដែលនៅពីក្រោយខ្នង នៃការវាយប្រហារនេះ” ។
គាត់បាននិយាយថា អ្នករងរបួស ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យស៊ីវិលមួយ នៅក្នុងក្រុង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា