ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ វាយប្រហារភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយបានកើតឡើង នៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ។

យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ ៣៣គីឡូម៉ែត្រ នៅភាគខាងលិច ឈៀងពាយព្យនៃខេត្ត Berastagi ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង១៩និង៤៨នាទីម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះ មានជម្រៅ១២៧.៧៧គីឡូម៉ែត្រ ហើយត្រូវបាន គេវាយតម្លៃបឋមឃើញថា មានរង្វាស់៣.២៧១៥ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់៩៨.២១៦ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។

នៅមិនទាន់ មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីការខូចខាត ឬបាត់បង់ជីវិតមនុស្សនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top