ព័ត៌មានអន្តរជាតិ

OPEC+ ព្រមព្រៀងបង្កើនផលិតកម្មប្រេង ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែមករា ឆ្នាំ២០២១

រីយ៉ាដ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសមិនមែន OPEC បានសម្រេចចិត្តនៅក្នុង កិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនផលិតកម្មប្រេងចំនួន ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែមករា ឆ្នាំ២០២១ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ OPEC ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំលើកទី១២ របស់ OPEC និងមិនមែនជាសមាជិករបស់ OPEC បានឲ្យដឹងដឹងថា ដោយមើលឃើញពីមូលដ្ឋានគ្រឹះ នៃទីផ្សារប្រេងនាពេលបច្ចុប្បន្ន និងទស្សនវិស័យសម្រាប់ឆ្នាំ២០២១ OPEC + បានយល់ព្រមដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២១ ដើម្បីកែសម្រួលផលិតកម្មចំនួន ៥០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ។

វាមានន័យថា ក្រុមនេះនឹងផ្លាស់ប្តូរទៅរកទិន្នផល ៧,២ លានបារ៉ែលក្នុងមួយថ្ងៃ នៅដើមឆ្នាំក្រោយបើប្រៀបធៀប ទៅនឹងការកាត់បន្ថយ ៧.៧លានបារ៉ែលក្នុងមួយថ្ងៃ។

ក្រុមប្រទេសលក់ប្រេង ក៏បានយល់ព្រមរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីប្រចាំខែ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២១ ដើម្បីសម្រេចលើការកែសម្រួល ផលិតកម្មបន្ថែមសំរាប់ខែបន្ទាប់ ដោយមានការកែសំរួលប្រចាំខែមិនលើសពី ៥០០,០០០លានបារ៉ែល ក្នុងមួយថ្ងៃ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កិច្ចប្រជុំបានសម្រេចចិត្តពន្យារពេល សំណងរហូតដល់ចុងខែមីនា ឆ្នាំ២០២១ ដើម្បីធានានូវសំណងពេញ លេញពីបណ្តាប្រទេស ដែលចូលរួម ដែលបានផលិតលើសពីប៉ុន្មានខែមុន ៕

ដោយ ឈូក បូរ៉ា

To Top