ព័ត៌មានអន្តរជាតិ

អាមេរិក ស្នើដាក់ទណ្ឌកម្មលើអង្គភាព ពាក់ព័ន្ធនឹងការស្រាវជ្រាវ អាវុធគីមីរបស់អ៊ីរ៉់ង់់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហរដ្ឋអាមេរិក បានស្នើឲ្យមានការដាក់ទណ្ឌកម្ម ទៅលើអង្គភាពមួយរបស់អ៊ីរ៉ង់ និងនាយករបស់អង្គភាពនោះ ដែលសង្ស័យមានជាប់ពាក់ព័ន្ធ នឹងការស្រាវជ្រាវអាវុធគីមី របស់ប្រទេសអ៊ីរ៉ង់ ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ក្រសួងកំណត់យកក្រុមហ៊ុន Shahid Meisami Group និងនាយករបស់ក្រុមហ៊ុន ដោយធ្វើការចោទប្រកាន់អង្គភាពនេះ ដែលមានជាប់ពាក់ព័ន្ធនឹង ការស្រាវជ្រាវអាវុធគីមី និងចំណុះឲ្យអង្គការបច្ចេកវិទ្យាទំនើប និងស្រាវជ្រាវរបស់អ៊ីរ៉ង់ ដែលជាក្រុមហ៊ុនមួយស្ថិតក្នុងបញ្ជីខ្មៅ របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៤ ។

លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា “សហរដ្ឋអាមេរិក នឹងបន្តពិនិត្យមើលទៅលើរបបអ៊ីរ៉ង់ ដែលនឹងផលិតអាវុធគីមី ដែលអាចប្រើប្រាស់ដោយរបបនេះ ឬក្រុមតំណាងរបស់អ៊ីរ៉ង់ ដើម្បីដាក់ចូលក្នុងរបៀបវារៈរបស់ពួកគេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top