ព័ត៌មានអន្តរជាតិ

តៃវ៉ាន់៖ កិច្ចព្រមព្រៀងជំនួញនឹង បង្ហាញនូវការគាំទ្ររបស់អាមេរិក ស្របពេលមានសម្ពាធពីចិន

បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងជំនួញទ្វេភាគី រវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក នឹងពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ស្របពេលមានការសម្លុតបំភ័យពីប្រទេសចិន។

លោក ត្សៃ អ៊ីងវិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ដូច្នោះ ខ្ញុំទន្ទឹងរង់ចាំធ្វើឲ្យមានការវិវត្តរីកចម្រើនទៅមុខ លើកិច្ចព្រមព្រៀងជំនួញទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតទីពីររបស់យើង និងជាសម្ពន្ធមិត្តសន្តិសុខដ៏សំខាន់បំផុត”។

លោកស្រីបានបន្ថែមទៀតថា “កិច្ចព្រមព្រៀងបែបនេះ នឹងធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត នូវភាពជាដៃគូសេដ្ឋកិច្ច និងជំនួញដ៏ជិតស្និទ្ធរបស់យើង ហើយក៏នឹងពង្រឹងបន្ថែមនូវការគាំទ្រ របស់អាមេរិកចំពោះតៃវ៉ាន់ ស្របពេលដែលមានការសម្លឹងកំហែង ពីត្រើយម្ខាងនៃច្រកសមុទ្រ”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top