ព័ត៌មានអន្តរជាតិ

ជប៉ុន បន្តជម្រុញការធ្វើដំណើរ ក្នុងស្រុកដើម្បីជម្រុញសេដ្ឋកិច្ច

បរទេស៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជប៉ុនលោក Kazuyoshi Akaba បានថ្លែងថា រដ្ឋាភិបាលជប៉ុន បានរៀបចំផែនការរួចទៅហើយ ក្នុងការពង្រីកយុទ្ធនាការឧបត្ថម្ភធន ក្នុងការធ្វើដំណើរក្នុងប្រទេស រហូតដល់ចុងខែមិថុនាឆ្នាំក្រោយ ដើម្បីជួយជំរុញសេដ្ឋកិច្ចឡើងវិញ។

យុទ្ធនាការដែលមានឈ្មោះថា “Go To Travel ” ត្រូវបានបង្កើតឡើងតាំងតែពីខែកក្កដា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារវិស័យទេសចរណ៍ ក្នុងស្រុកឡើងវិញដែលកំពុង បានក្លាយជាជនរងគ្រោះដោយ ជំងឺរាតត្បាតកូវីដ១៩ ។

បើយោងតាមលោក Akaba រដ្ឋាភិបាលជប៉ុនក៏នឹងរំពឹងដែរថា អាចនឹងបន្តយុទ្ធនាការដែល ហួសកាលបរិច្ឆេទកំណត់ របស់ខ្លួននៅចុងខែមករានេះ បន្ថែមទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top