បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា យន្តហោះប្រភេទ Boeing 737 Max បានបញ្ចប់ការហោះហើរ របស់ខ្លួនជាសាធារណៈ លើកដំបូងឡើងវិញហើយ កាលពីថ្ងៃពុធកន្លងទៅបន្ទាប់ពី បានផ្អាក់ដំណើររបស់ខ្លួនអស់រយៈពេល ២០ខែមកហើយនោះ។
ជាមួយនឹងក្រុមអ្នកកាសែតទាំងអស់ នៅលើជើងហោះហើរនេះ វាបានធ្វើដំណើររយៈពេល ៤៥នាទីទីក្រុងដាឡាស រដ្ឋតិចសាស់ទៅដល់ទីក្រុងទុលស្លា រដ្ឋអុក្លាហូម៉ា ដែលជាកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនអាកាស American Airlines និងបង្ហាញពីទំនុកចិត្ត ចំពោះបញ្ហាសុវត្ថិភាព។
គួររំលឹកដែរថាកាលពីខែមិនា ឆ្នាំ២០១៩ ហេតុការណ៍ធ្លាក់យន្តហោះមួយ ពីសំណាក់ប្រភេទ Boeing Max នៅក្នុងប្រទេសឥណ្ឌូនេស៊ីល ដែលបានធ្វើឲ្យអ្នកដំណើរបាន
បាត់ជីវិតទាំង ៣៤៦នាក់ ៕
ប្រែសម្រួល៖ ស៊ុន លី