បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលដែលជា ប្រទេសធំជាងគេបំផុត នៅអាមេរិកឡាទីននោះត្រូវបានគេមើលឃើញថាមានការកើនឡើងប្រមាណ ជា៧,៧ភាគរយគិតត្រឹមត្រីមាសទី៣ប្រៀបធៀបទៅនឹងតួលេខ ដែលមាននៅត្រីមាសទី២។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាល របស់ប្រេស៊ីលផ្ទាល់តែម្តងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញហើយ បញ្ជាក់ទៀតថា គឺជាអត្រាកើនឡើងខ្ពស់បំផុតក្នុងត្រីមាសទាំងឡាយគិតចាប់តាំងតែពីឆ្នាំ១៩៩៦។
គួររំលឹកដែរថាកាលពីខែមករាដល់ ខែកញ្ញាសេដ្ឋកិច្ចរបស់ប្រេស៊ីលបានដាំក្បាលចុះ៥ភាគរយធៀបទៅនឹងពេលវេលាដូចគ្នា កាលពីឆ្នាំ២០១៩បើទោះបីជាផលិតផលក្នុងស្រុកឬ GDP បែរជាមានកំណើនក្តី៕
ប្រែសម្រួល៖ស៊ុនលី