ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ពិចារណា ចុះបញ្ជីខ្មៅ សម្រាប់ពួកឧទ្ទាមហូធី នៅយេម៉ែន

បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា នៅពេលថ្មីៗនេះ បានពិភាក្សាគ្នាជាមួយប្រទេសរបស់លោក ស្តីពីលទ្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចាត់ទុកចលនាពួកឧទ្ទាមហូធី ដែលមានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ ថាជាក្រុមភេរវកម្ម។

ក្នុងការឆ្លើយតបចំពោះសំនួរមួយ ដែលសួរថា តើការបញ្ជីខ្មៅដ៏មានសក្តានុពល គឺត្រូវបានលោក David Schenker លើកឡើងនៅក្នុងដំណើរទស្សនកិច្ចទីក្រុង Muscat នាពេលថ្មីៗដែរឬក៏ទេនោះ លោក Sayyed Badr Al Busaidi បាននិយាយប្រាប់ជំនួបកំពូលនៅប្រទេសបារ៉ែនថា “បាទ រឿងនោះគឺត្រូវបានលើកឡើង”។

តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ករដ្ឋមន្ត្រីការបរទេសអូម៉ង់រូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំមិនគិតថា មានដំណោះស្រាយមួយ ដោយផ្អែកលើការចាត់ថ្នាក់ ឬក៏ការរារាំងតួអង្គដ៏សំខាន់មួយនៅក្នុងជម្លោះនោះ និងមិននាំពួកគេមកាន់តុចរចាគ្នានោះទេ”៕ប្រែសម្រួល៖ប៉ាង កុង

To Top