បរទេស៖ អ្នកកាសែតល្បីឈ្មោះ Sorrayuth Suthassanachinda , មេដឹកនាំបាតុករអាវក្រហមលោក Nattawut Saikuar និងអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Boonsong Teriyapirom នឹងទទួលបានការបន្ធូរបន្ថយទោស បន្ទាប់ពីព្រះមហាក្សត្រថៃ បានផ្តល់ការលើកលែងទោសដល់អ្នកទោសនៅទូទាំងប្រទេសដើម្បីអបអរសាទរទិវាលោកឪពុក និងពិធីបុណ្យចម្រើនព្រះជន្មអតីតព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ កាសែត The Royal Gazette បានចេញផ្សាយអំពីព្រះរាជក្រឹត្យប្រកាសលើកលែងទោសដល់អ្នកទោសប្រមាណ ៣០ ០០០ នាក់ និងបន្ធូរបន្ថយទោសអ្នកទោសចំនួន ម៉ឺននាក់ផ្សេងទៀតដែលរួមមានទណ្ឌិតល្បី ៗ ៣ នាក់ ផងដែរ។
លោក Sorrayuth ដែលត្រូវបានជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ នៅថ្ងៃទី ២១ ខែមករាឆ្នាំនេះ នឹងឃើញថា លោកនឹងត្រូវកាត់បន្ថយទោស ហើយយោងតាមប្រភពមួយ លោកអាចនឹងត្រូវដោះលែងនៅខែមីនាឆ្នាំក្រោយ៕ប្រែសម្រួលៈ ណៃ តុលា