ព័ត៌មានអន្តរជាតិ

ចិន៖អាមេរិក គួរតែឈប់បំពាន គោលគំនិត ស្តីពី សន្តិសុខជាតិ

បរទេស៖ប្រទេសចិននៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះសម្ពាធសហរដ្ឋអាមេរិក លើក្រុមហ៊ុនចិន និងបានស្នើឲ្យអាមេរិកឈប់បំពានគោលគំនិតសន្តិសុខជាតិ ក្រោយរដ្ឋបាលលោក ត្រាំ បានដាក់បន្ថែមក្រុមហ៊ុន SMIC និង CNOOC របស់ប្រទេសចិន ក្នុងបញ្ជីខ្មៅស្តីពីការពារជាតិ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែតមួយថា វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍និងកិត្តិស័ព្ទរបស់អាមេរិក។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សហរដ្ឋអាមេរិក បានដាក់បន្ថែមក្រុមហ៊ុនផលិតបន្ទះឈីប SMIC និងក្រុមហ៊ុនប្រេងខ្នាតយក្ស CNOOC របស់ប្រទេសចិន ក្នុងបញ្ជីខ្មៅ ពីបទក្រុមហ៊ុនពាក់ព័ន្ធកិច្ចការយោធាចិន ហើយការបន្ថែមចូលបញ្ជីខ្មៅនេះ ទំនងជានឹងបង្កឲ្យភាពតានតឹងកើនឡើងជាមួយទីក្រុងប៉េកាំង នៅមុនពេលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ឡើងកាន់អំណាច៕ប្រែសម្រួល៖ប៉ាង កុង

To Top