ព័ត៌មានអន្តរជាតិ

ចិននិងអាមេរិក ចាំបាច់ត្រូវដំណើររួមគ្នា ជាមួយសុឆន្ទៈ

បរទេស៖ប្រទេសចិននិងសហរដ្ឋអាមេរិក ចំាបាច់ត្រូវតែដំណើរការរួមគ្នា ជាមួយសុឆន្ទៈ ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព នេះបើតាមសម្តីរបស់ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសៅរ៍ ស្របពេលដែលចំណងមិត្តភាព ប្រទេសទាំងពីរ នៅតែមានការធ្លាក់ចុះខ្លាំង។

លោកឯកអគ្គរដ្ឋទូត Cui Tiankai បាននិយាយប្រាប់សន្និសីទប្រចាំឆ្នាំនៃវិទ្យាស្ថានសិក្សាចិន-អាមេរិក តាមរយៈវីដេអូខលថា “ក្នុងគោលបំណងឲ្យចំណងមិត្តភាពស្ថិតនៅលើផ្លូវត្រូវ ដើម្បីឲ្យមានភាពប្រសើរឡើងពិតប្រាកដនៃចំណងមិត្តភាពនោះ ភាគីទាំងពីរត្រូវតែធ្វើដំណើរការជាមួយសុឆន្ទៈនិងជំនឿដ៏ល្អ ហើយខ្ញុំមិនគិតថា ប្រទេសចិនគួរតែធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យអ្នកណាម្នាក់សប្បាយចិត្តនៅទីនេះទេ”។

គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនកម្តៅកាន់តែខ្លាំងឡើង នៅក្នុងខែកក្កដា នៅពេលដែលចិនបិទស្ថានកុងស៊ុលអាមេរិក នៅក្នុងទីក្រុងឆឹងទូ ប្រទេសចិន ក្នុងដំណើរសងសឹកឲ្យមន្ត្រីចិនដែលត្រូវបណ្ដេញចេញពីស្ថានកុងស៊ុលចិននៅក្នុងទីក្រុង Houston រដ្ឋតិកសាស៕ប្រែសម្រួល៖ប៉ាង កុង

To Top