បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបាតុករបារាំងរាប់សិបនាក់បានប៉ះទង្គិចជាមួយប៉ូលិស ក្រុងប៉ារីសសាជាថ្មីក្នុង ការធ្វើបាតុកម្មប្រឆាំងមួយទៅនឹង សេចក្តីព្រាងច្បាប់សន្តិសុខដ៏ចម្រូងចម្រាស។
ប្រភពដដែលបានសរសេរទៀតថា ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបន្ទាប់ពី ក្រុមអ្នកតវ៉ាបាននាំគ្នាបង្កសកម្មភាពដូចជា ការអង្រួនកញ្ចក់បង្អួចហាងនិងរថយន្តជាច្រើន។
គួរឲ្យដឹងដែរថាការប្រមូលផ្ដុំគ្នាជិត ១០០ កន្លែងគឺត្រូវបានគ្រោង ធ្វើនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ដើម្បីប្រឆាំងទៅនឹង សេចក្តីព្រាងច្បាប់ថ្មីដែលចាត់ទុកថា ការថតរូបទៅលើប៉ូលីស គឺជាចេតនាអាក្រក់។
ក្រុមអ្នកប្រឆាំងនិយាយថាច្បាប់នេះធ្វើឱ្យប៉ះពាល់ ដល់សេរីភាពសារព័ត៌មាន និងគឺជាការចងក្រងឯកសារដ៏ឃោរឃៅ របស់ប៉ូលីសបារាំង៕
ប្រែសម្រួល៖ស៊ុនលី